khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាព ដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹង សុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស
     
    ចែករំលែក ៖

    នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ ក្នុងវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍” តាមរយៈការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១។
    ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដី បានអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈអាទិភាពគន្លឹះ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។ គោលនយោបាយរបស់ កម្ពុជា ឆ្ពោះទៅឆ្នាំ២០៥០ និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមអាទិភាពមួយទៀតគឺ បច្ចេកវិទ្យា។
    ទន្ទឹមនឹងការវិវត្តរីកចំរើនទាំងឡាយដែលបានកើតឡើងនៅក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ជូន ប្រជាជនកម្ពុជាត្រូវការសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស។
    – សុខភាព ត្រូវការទឹកស្អាត និងអាហារូបត្ថម្ភ ដែលទាំងកត្តាទាំង២នេះ គឺជាមូលដ្ឋានចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។
    – អប់រំ ត្រូវការភាសាអង់គ្លេស និងការស្រាវជ្រាវ ដែលកត្តាទាំង២នេះ គឺចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ពលរដ្ឋយើង ឱ្យមានលទ្ធភាពប្រកួតប្រជែងផង និងសហការផង ជាមួយពលរដ្ឋនៃប្រទេសផ្សេងៗ។ ចំពោះការស្រាវជ្រាវ កម្ពុជាត្រូវពង្រឹងការស្រាវជ្រាវជាមួយស្ថាប័នដែលមានស្រាប់ ជាពិសេសស្ថាប័នឧត្ដមសិក្សា ជាជាងការបង្កើតនូវស្ថាប័នស្រាវជ្រាវថ្មីៗទៀត។
    – ការអភិវឌ្ឍសហគ្រាស គឺកម្ពុជាយើងចាំបាច់លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលជាមូលដ្ឋាននៃការបង្កើតការងារ នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ គឺចាំបាច់ត្រូវមានការចូលរួមពី វិស័យឯកជន និងពីស្ថាប័នស្រាវជ្រាវ ក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត